ព័ត៌មានជាតិ

ចាប់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ម្នាក់​ ប្រើ​ល្បិច​បន្លំ​យក​លុយ​ក្រុមហ៊ុន​

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ បាន​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ម្នាក់​ បាន​ប្រើ​ល្បិច​បន្លំ​យក​លុយ​ក្រុមហ៊ុន​ កាលពី​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៧​និង​០០​នាទី​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ (​ប្រើ​ល្បិច​បន្លំ​យក​លុយ​ក្រុមហ៊ុន​)​ នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ ផ្ទះ​លេខ​២៨៨​ ផ្លូវ​១០០៣​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ប៉ាន់​ ឧត្តម​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ ផ្ទះ​លេខ​២៨៨​ ផ្លូវ​១០០៣​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ (​គ្មាន​សារធាតុ​ញៀន​)​ បាន​ធ្វើ​សកម្មភាព​ប្រើ​ល្បិច​បន្លំ​យក​លុយ​របស់​ក្រុមហ៊ុន​ ដែល​មាន​ជន​រង​គ្រោះ​ឈ្មោះ​ ផាត​ ម៉ា​និ​ត​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ ស្នាក់​នៅផ្ទះ​លេខ​លេខ​១៧​ ផ្លូវ​បេតុង​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

​សម្ភារ​បាត់បង់​ លុយ​ដុល្លារ​ ១០០០​ដុល្លារ​ បន្សល់​ទុក​វិ​ក័យ​ប​ត្រ​ មួយ​ចំនួន​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​

មតិយោបល់