ព័ត៌មានជាតិ

លាន់ដូចរន្ទះ! រថយន្តស៊ាំយ៉ុង វាជែងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ១១ និង១០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ ០៥៨៤-០៥៨៦ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-1418 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើ បានវាជែងរថយន្តខាងមុខ ក៏ជ្រុលចង្កូតទៅបុកម៉ូតូម៉ាក ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-4829 បើកបរដោយឈ្មោះ ថា យ៉ត ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិត្នោត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់