ព័ត៌មានជាតិ

ខណៈនេះអគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋមួយកន្លែង នៅខណ្ឌបឹងកេងកង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៦ និង៥០ នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះ ផ្ទះពលរដ្ឋមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ៤០៤ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនូវឡើយ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ជាច្រើនគ្រឿង នៅត្រង់ចំណុចកើតហេតុហើយ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់