ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នង នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃច័ន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ៩និង៥៣០នាទីមានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើកស្ថិតនៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ។

-ម្ចាស់ឈ្មោះ អ៊ុក ពូន ភេទស្រី អាយុ ៤៧ឆ្នាំ
-ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ០៧មx១២ម ដំបូលប្រក់ប្រូស៊ីម៉ង់ ជញ្ជាំងក្តារ។

ខូចខាត:
-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ០៧មx១២ម
-ប្រាក់រៀលចំនួន១០០,០០០រៀល
-ចិញ្ចៀនមាស០២វង់ស្មើនិង០២ជី
-គ្រែដេកសាឡុងឈើចំនួន០១
-គ្រែឈើចំនួន០១
-ស្រូវចំនួន០៣បេ
-អង្ករចំនួន០១បេ
-ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង
-ម៉ាស៊ីនបូបទឹកចំនួន០១គ្រឿង
-ទូរទឹកកកចំនួន០១គ្រឿង
-ធុងទឹកកកចំនួន០៣
-សាឡុងពូកចំនួន០៥
-ទូដាក់កែវចំនួន០១
-ទូដាក់ចានចំនួន០១
-ទូរទស្សន៍ចំនួន០១គ្រឿង
-កង្ហារចំនួនចំនួន០៤គ្រឿង
-ជីគ្រាប់បាចស្រូវចំនួន២បេកន្លះ
-រ៉ឺម៉កគោយន្តចំនួន២គ្រឿងនិងកង់គោយន្ត០១គូរ
-កៅអីជ័រចំនួន២០
-មេក្រូអំភ្លីអាគុយចំនួន០១ឈុតនិងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ម្ចាស់ផ្ទះមិននៅ)។

ករណីនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ មិនបានចេញអន្តរាគមន៍នោះទេ ដោយទទួលព័ត៌មានយឺតយ៉ាវ៕

មតិយោបល់