ព័ត៌មានជាតិ

ចំថ្ងៃស៊យ! ជិះហួសហើយងាកមកឃើញទំនង ធ្វើសកម្មភាពឆក់ សមត្ថកិច្ចចាប់វាយខ្នោះ

កណ្ដាល: កាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីនារីម្នាក់ត្រូវបុរសមួយក្រុមឆក់កាបូប ស្ថិតភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់រួមមាន៖
១/ឈ្មោះ សុង ចាន់ថុល ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិផែថ្ម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២/ឈ្មោះ គិន ភក្តី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកល្វា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ខែម សូលីម ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិសល់ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងដកហូតបាន៖ ម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្ស៊ូគីឡែត ពណ៌ទឹកមាសលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HY-4342 ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូពីផ្សារអង្គស្នូលត្រឡប់ទៅផ្ទះវិញ ដោយមានកាន់កាបូបជាប់និងដៃ ពេលជិះមកដល់មុខវត្តអង្គសម្ពលី ភ្លាមនោះជនសង្ស័យបានជិះម៉ូតូវាទៅមុខ ហើយងាកមកមើលឃើញជនរងគ្រោះកាន់កាបូប ក៏បន្ថយល្បឿនដោយចាំឲ្យជនរងគ្រោះបើកម៉ូតូវាទៅមុខមុន បន្ទាប់មកជនសង្ស័យក៏បើកម៉ូតូទៅទន្ទឹមគ្នា ហើយធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបាន ពេលនោះជនរងគ្រោះដួលម៉ូតូ និងស្រែកឆោឡោឲ្យគេជួយ ចំពេលកម្លាំងសមត្ថកិច្ចនគរបាលកំពុងល្បាតតាមដងផ្លូវ ក៏ជិះម៉ូតូដេញតាមពីក្រោយ រហូតឃាត់ខ្លួនជនសង្ស័យបានត្រង់ចំណុចខាងលើ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាល ព្រមទាំងកត់កំណត់ហេតុ ដើម្បីចាត់ការតាមច្បាប់ ៕

មតិយោបល់