ព័ត៌មានជាតិ

Updae៖ ដេកឱបប្តីពេញមួយយប់ ព្រឹកឡើង ដាស់មិនងើប យកដៃស្ទាបទៅរឹងស្ដូក ទើបដឹងថា….

ភ្នំពេញៈ ស្រីណាមិនយំស្ដាយស្រណោះ យប់មិញត្រជាក់ ដេកឱបនឹងដើមទ្រូងប្ដីពេញមួយយប់ ស្រាប់តែព្រឹកឡើងដាស់មិនងើប ទើបដឹងថាស្លាប់ សង្ស័យខ្យល់គ ស្រែកឆោឡោផ្អើលអស់ញាតិមិត្ត កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ជួលលេខ៧ ក្រុម៣ ភូមិថ្មគោល២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

សពមានឈ្នោះ សន សំបូរ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ដឹកទឹកសុទ្ធលក់ មានស្រុកកំណើត ភូមិអូរម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ពុំ សឹម អាយុ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតភូមិល្វាស ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល មានកូនស្រីម្នាក់ រស់នៅជាមួយជីដូន នៅឯស្រុកល្វាឯម ។ ប្តី-ប្រពន្ធទាំង២នាក់ ស្នាក់អាស្រ័យនៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។

តាមការបំភ្លឺ ពីស្ត្រីជាភរិយារបស់សព នៅចំពោះមុខសមត្ថកិច្ចឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៥ ម្សិលមិញនេះ ប្តីរបស់គាត់ ក្រោយវិលមកពីលក់ទឹកសុទ្ធវិញ ក៏ជួបជុំគ្នាជាមួយបងប្អូន អ្នកជិតខាងចំនួន៤នាក់ ទិញស្រាបៀ១កេសកន្លះ មកហូប រហូតដល់វេលាម៉ោង៩និង៣០នាទីយប់ ទើបផឹកអស់ ក៏ចែកផ្លូវគ្នាចូលសម្រាករៀងៗខ្លួន ហើយប្តីរបស់គាត់ ក្រោយឈប់ហូបស្រា បានហូបបាយ រួចក៏ចូលដេកសម្រាកដែរ លង់លក់រហូត តែអ្វីដែលមិននឹកស្មានដល់ ស្រាប់តែនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ នេះក្រោកពីដំណេក ងើបស្លៀកពាក់រៀបចំនឹងចេញទៅធ្វើការ ដាស់ប្តី មិនកម្រើក ពិនិត្យជាក់ស្តែង ពុទ្ធោ ! ប្តីស្លាប់បាត់ទៅហើយ មិនដឹងតាំងពីពេលណា ទើបឆោឡោ ផ្អើលអ្នកជិតខាង សាច់ញាតិ បន្ទប់ក្បែរខាង នឹកអាណិត ស្រណោះរកសឹងតែមិនជឿ ថាមានរឿងសោកសៅបែបនេះ បន្ទាប់មកក៏រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យ។

សាកសព ក្រោយពីនគរបាលជំនាញ ពិនិត្យ កោសល្យវិច័យ ឃើញថា ស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកល្វាឯម៕

មតិយោបល់