ព័ត៌មានជាតិ

ឈប់តែមាត់! យុវជនម្នាក់បោកម្ដាយឲ្យទិញទូរស័ព្ទថ្លៃៗ ឲ្យខ្លួនប្រើតែបែរជា…

កំពង់ស្ពឺ: នៅវេលាម៉ោង ៨និង៣០នាទីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីកម្លាំងព្រហ្មទណ្ឌ សហការជាមួយកម្លាំងគ្រឿងញៀនក្រុងច្បារមន ធ្វើការល្បាតបានឃាត់មុខសញ្ញាសង្ស័យម្នាក់ ត្រង់ចំណុចខ្ទមក្នុងព្រៃ ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ អឿ សឺតធីន ហៅ អ៊ីវ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិឃុំខាងលើ។

ដកហូតវត្ថុតាង៖
-ម៉្សៅក្រាម សថ្លាសង្ស័យគ្រឿងញៀនចំនួន ០២កញ្ចប់តូច
-ឧបករណ៍ប្រើប្រាស់ មួយចំនួន ខ្សៀ ០១ និងដែកកេះ ០១
-ទូរស័ព្ទដៃ ២គ្រឿងម៉ាក វីហ្វូន ចុចពិល១ និងណូគាស៊េរីចាស់ ១៕

បញ្ជាក់៖ ជនសង្ស័យធ្លាប់ចូលមណ្ឌលអប់រំកែប្រែច្រើនមកហើយ ពេលចេញមកវិញនិយាយលួងលោមម្ដាយ ឲ្យទិញទូរស័ព្ទថ្លៃឲ្យខ្លួនប្រើ ដោយប្រាប់ថា ឈប់ប្រើសារធាតុញៀនទៀត ប៉ុន្តែបែរជាយកទូរស័ព្ទដែលម្ដាយខំទិញឲ្យនោះ ទៅលក់បានលុយទិញថ្នាំប្រើប្រាស់បន្ត៕

មតិយោបល់