ព័ត៌មានជាតិ

យុវជន២នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ក្រោយរថយន្តស្តារិចបើកបុក

កំពង់ធំ: កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ៣៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៥-១០៦ ស្ថិតភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-2901 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1K-9618
បើកបរដោយឈ្មោះ រឿន ឡាំង ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ (ស្លាប់) រួមដំណើរដោយឈ្មោះ ឃុន ឡាវ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្នោត ឃុំទ្រៀល ស្រុកតាំងគោគ ខេត្តកំពង់ធំ (ស្លាប់) ចំណែកម្នាក់ទៀតឈ្មោះ ជេស តួ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ (របួសធ្ងន់)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីដោះស្រាយតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់