ព័ត៌មានជាតិ

ឮសូរតែផាំង! រថយន្តឆ្នៃបើកបុកម៉ូតូ បណ្ដាលឲ្យបុរស់ម្នាក់របួសធ្ងន់

ព្រៃវែង: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងគោយន្តកែឆ្នៃ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧ និង ១០នាទីយប់ នៅលើផ្លូវក្រាលខ្សាច់ក្រហម ស្ថិតភូមិឬស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។

ដំណើររឿង៖ មុនពេលកើតហេតុ មានគោយន្តកែឆ្នៃមួយគ្រឿង ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សាន សាត ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាង ទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-6538 បើកដោយឈ្មោះ ហ៊ាប ខេង ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិឬស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ក្នុងទិសដៅបញ្ចា្រសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់