ក្រុមអង្កេតការណ៍ សិទ្ធិមនុស្សក្នុងតំបន់ បានរាយការណ៍ នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា មនុស្សចំនួន ២៥ នាក់ បូករួមទាំងស្ត្រី និង កុមារ ត្រូវបានស្លាប់កាលយប់ ថ្ងៃសៅរ៍ ទី២៥ ក្នុង ការវាយប្រហាររវាង កងទ័ពរដ្ឋាភិបាល និង ក្រុមឧទ្ទាមប្រដាប់អាវុធ នាកណ្តាលខេត្ត ហោមស៍ នៃប្រទេស៊ីរី។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ដោយផ្អែកតាម ក្រុមអង្កេតការណ៍ខាងលើ បានឲ្យដឹង ទៀតថា មនុស្ស ២៥ នាក់ ដែលមាន កុមារ ១០ នាក់ និង ស្ត្រី ០៣ នាក់ ត្រូវបានស្លាប់ ក្នុងការវាយប្រហារ តាម អាកាសមួយផ្សេងទៀត នៅក្នុងទីក្រុង Talbiseh ដែលក្នុងនោះ មនុស្ស ១៦ នាក់ គឺជាក្រុមគ្រួសារតែមួយ។
ភ្នាក់ងារខាងលើ បានឲ្យដឹងបន្តទៀតថា កងទ័ពប្រដាប់អាវុធស៊ីរី បានបាញ់ម៉ីសីលជាង ៥៣៣ គ្រាប់ និង គ្រាប់កាំភ្លើងធំ ជាច្រើនទៀតផងដែរ ក្នុងការវាយប្រហាររយៈថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា ជម្លោះនៅក្នុងប្រទេសស៊ីរី បានសម្លាប់មនុស្ស ជាង ១៩ ម៉ឺន នាក់ និង ជម្លៀសប្រជាជន ជាង រាប់លាន នាក់ ហើយ ក្នុងរយៈពេលជាង ៣ ឆ្នាំមកនេះ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់