ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់៣នាក់ក្នងចំណោមបក្សពួក៥នាក់ ពីករណីហិង្សាដោយចេតនាមានអាវុធ

បាត់ដំបងៈ កាលពីថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៩ ម៉ោង១១និង ៣០នាទី ចំណុចក្រុម០២ ភូមិកាច់រទេះ ឃុំកំពង់ ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង (ក្នុងបរិវេណអាហារដ្ឋានយីហោ បារាំង ឆវ័ន្ត)មានករណីហិង្សាដោយចេតនា មានអាវុធបង្កដោយជនសង្ស័យមួយក្រុមមានគ្នា០៥នាក់( មានកាំបិតនិងពូថៅ) កាប់ទៅ លើជនរងគ្រោះចំនួន០២នាក់បណ្តាលអោយរបួសធ្ងន់ត្រូវបាននាំបញ្ជូនទៅសង្រ្គោះនៅមន្ទី ពេទ្យនិងខូចខាតម៉ូតូចំនួន០១គ្រឿង នោះគឺ:
១-ឈ្មោះស៊ិន ប៊ុនថន ភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង
២-ឈ្មោះចាន់ ជឿន ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

បន្ទាប់ពីធ្វើសកម្មភាពជនដៃដល់បានគេចខ្លួន បាត់ពីមូលដ្ឋាន។
ដោយទទួលបានព័ត៌មាននេះ និងតាមបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបងផងនោះ លោក ជេត វណ្ណនី ស្នងការរងផែនការ ងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាន ដឹកនាំ កម្លាំងនគរ បាលស្រុកសង្កែ ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ រួមសហការណ៍ ជាមួយស្នងការដ្ឋាននគរ បាលនគរបាលខេត្តប៉ៃលិន ព្រមទាំងបានការ សម្របសម្រួលលើនីតិវិធីពីអយ្យការអម សាលា ដំបូងខត្តប៉ៃលិន ផងនោះ ថ្ងៃទី ៥និងទី៦ ខែ ធ្នូ ឆ្នាំ២០១៩ នគរបាលខេត្តបាត់ដំបងបានស្រាវ ជ្រាវឃាត់ខ្លួនជនសង័្សយជាជនដៃដល់ចំនួន ០៣នាក់ក្នុងចំណោមបក្សពួក ចំនួន០៥នាក់គឺ:
១-ឈ្មោះ យ៉ាន់ រក្សា ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅក្រុម០៥ ភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
២-ឈ្មោះធា ធឿង ភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅក្រុម០១ ភូមិឫស្សី១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
៣-ឈ្មោះ ផុត លីហ៑ាង ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិរាមគន់ ឃុំគារ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់