ព័ត៌មានជាតិ

ជនសង្ស័យចំនួន២នាក់ក្នុងចំណោម៣នាក់ ពាក់ព័ន្ធករណីលួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ៣០នាទី មានករណីលួច នៅតាមផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យចំនួន៣នាក់រួមមាន៖
១/ឈ្មោះ ជា រ៉ាវីត ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ឃាត់ខ្លួន) ។
២/ឈ្មោះ លី ឧត្តម ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ឃាត់ខ្លួន)។
៣/ឈ្មោះ ទី ភេទប្រុស អាយុប្រហែល ១៧ ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅមិនពិតប្រាកដ (គេចខ្លួន)។

ជនរងគ្រោះចំនួន៤នាក់ក្នុងនោះមាន៖
១/ឈ្មោះ ទិត្យ សារ៉ាន់ ភេទប្រុស​ អាយុ ៤០ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
២/ឈ្មោះ ទឹម សុខឡា ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
៣/ឈ្មោះ ជ័រ សុភាព ភេទប្រុសអាយុ ៤២ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
៤/ឈ្មោះ វី លីណា ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

វត្ថុតាងដកហូត៖
-ម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ
-ម៉ូតូម៉ាកហុងដាស្កុបពី ស៊េរី២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HW-9355 ។
-ទូរស័ព្ទដៃម៉ាក IPhone 7Plus ពណ៌ខ្មៅ។
-លោហ:ធាតុពណ៌លឿង(ខ្សែកមួយខ្សែ បន្តោងសឹង្ហ ខ្សែដៃ១ខ្សែ)។
-លោហ:ធាតុ(ចិញ្ចៀន១វង់)។

សម្ភារ:បាត់បង់៖
-ទូរស័ព្ទដៃម៉ាក Oppo F11 Pro ពណ៌ស
-ទូរស័ព្ទដៃម៉ាក សាំសុង ជេសេវេន
-ទូរស័ព្ទដៃម៉ាក Oppo Y85
-ប្រាក់ដុល្លា ១៤៥០ដុល្លារ និងប្រាក់រៀលមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់