ព័ត៌មានជាតិ

ករណីបុរសម្នាក់ដើរកាន់ដាវតាមបណ្តោយផ្លូវជាតិលេខ២បង្កការភ័យខ្លាចដល់ពលរដ្ឋធ្វើដំណើរត្រូវសមត្ថកិច្ចឃាត់ខ្លួន…

តាកែវ:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកគិរីវង់បានឲ្យដឹងថា ចង់ដឹងកម្ពស់ត្រូវបានវាស់កម្ពស់នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់បានសម្រេច ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីច្បាប់ ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ ទោ យ៉ាង តារា អធិការរង និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង ដឹកនាំកម្លាំងអន្តរាគមន៏ចេញល្បាត នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០:៣០នាទី នៅលើដងផ្លូវជាតិលេខ២ ស្ថិតនៅភូមិអង្គប្រាសាទ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្ត តាកែវ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈាង សារ៉ាត់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រា សាទ ស្រុកគិរីវង់ ខេត្តតាកែវ បានដើរកាន់ដាវតាមបណ្តោយផ្លូវជាតិលេខ២ បង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចព្រួយបារម្មណ៏ត្រូវបានក្រុមអន្តរាគមន៏ល្បាតឃើញធ្វើការឃាត់ខ្លួនតែម្តង ។ សូមបញ្ជាក់ថា៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ។ បច្ចុប្បន្នកម្លាំងជំនាញយកមកកាន់អធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ។

មតិយោបល់