ព័ត៌មានជាតិ

ចោរអស់លក្ខណ៍! ចេញធ្វើសកម្មភាព ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង០០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ នៅចំនុចមុខសណ្ឋាគារហ៊ីម៉ារី ផ្លូវព្រះស៊ីសុវត្តិ ស្ថិតភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហេង យ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។

វត្ថុតាងដកហូតបាន៖
ម៉ូតូចំនួន០១គ្រឿងម៉ាក មីអូ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BA-5877 របស់ជនសង្ស័យ
ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាក អាយហ្វូន ៨ផ្លើស ពណ៌ស របស់ជនរងគ្រោះ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរ ស្រាវជ្រាវរកបក្ខ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់