ព័ត៌មានជាតិ

រន្ធត់ណាស់! CBR ពន្លះគ្នាជាមួយវ៉េវ បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើង ២កំណាត់ និងដាច់ម្រាមដៃ

ភ្នំពេញ: កាលពីវេលាម៉ោង ៤និង៥៥នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូ ២គ្រឿង បុកគ្នា ស្ថិតតាមបណ្ដោយផ្លូវកែវចិន្ដា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ដំណើររឿង៖ ម៉ូតូបង្កម៉ាក វ៉េវ បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីរង្វង់កំពង់ដរស្វាយេជ្រុំ ក្នុងល្បឿនលឿនស្រាប់តែជ្រុលទៅបុកម៉ូតូម៉ាក CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំភេញ 1CD-7356 បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ បាក់ជើងជា ២កំណាត់ និងដាច់ម្រាមដៃ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចុះដល់ទីតាំង ហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងធ្វើការវាស់វែងយកម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំសាច់យកឯកសារមកផ្ទៀងផ្ទាត់យកទៅវិញ ចំណែកអ្នកបើកម៉ូតូបង្ក រត់គេចខ្លួនបាត់ស្រមោល ៕

មតិយោបល់