ព័ត៌មានជាតិ

កម្ពុជាអាចនឹងមានភ្លៀងកក់ខែ នៅប៉ុន្មានថ្ងៃខាងមុខ

ភ្នំពេញៈ យោងតាមការព្យាការណ៍អាកាសធាតុប្រចាំសប្តាហ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន បាននិងកំពុងគ្របដណ្តប់លើប្រទេសកម្ពុជា។​

ស្ថានភាពបែបនេះ នឹងបង្កឲ្យតំបន់វាលទំនាប និងតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បរមាមានពី ២១-២៣អស្សាសេ ,សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ, លើកលែងតែខេត្តមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ អស្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ អង្សាសេ ។

ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣២-៣៤អង្សាសេ ។

គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈ ឆ្នាំ២០១៧ អាចនឹងមានភ្លៀងកក់ខែ នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ និងខេត្តកំពត​ផងដែរ៕

មតិយោបល់