ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ ក្នុងចំណោម ២នាក់ ករណីឆក់

ភ្នំពេញ: នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១និង០៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូបលុយ និងទូរស័ព្ទដៃ ចំណុចបុរីស្កាយវីយូ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ២គេចខ្លួនម្នាក់(ឈ្មោះ យូ សែប) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២ និង០៥នាទី ។

ជនសង្ស័យឈ្មោះ សំ ហេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១១IEO ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ គ្មានសារធាតុញៀន ឃាត់ខ្លួននៅ មុខផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។ បានធ្វើសកម្មភាពកាបូប ពីជនរងគ្រោះឈ្មោះ មុត សុគន្ថាច ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខលេខ២០៣ ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃ ២គ្រឿង (ម៉ាកហ្វូន០១គ្រឿង និងOPPO ០១គ្រឿង ) និងលុយ ៣០០ដុល្លារ ។
សម្ភារ:បន្សល់ទុក៖ ម៉ូតូ ០១គ្រឿង ម៉ាកឃ្យូប៉ិច ពណ៌បៃតងលាយប្រផេះ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-3900 របស់ជនសង្ស័យ ។

ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់