បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១២ និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្តធុនធំ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត ត្រង់ចំណុចខាងលិចផ្លូវបំបែកចូលទៅភូមិសេរីការ ចម្ងាយ៥០ម៉ែត្រ ស្ថិតលើភូមិក្បាលស្ពាន ឃុំគោគរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្ដាលស្លាប់មនុស្ស ០៣នាក់ និងរបួសធ្ងន់ម្នាក់។
អ្នកបើកបរម៉ូតូឈ្មោះ យិន ម៉េងធី ប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ (ស្លាប់) ចំណែកអ្នករួមដំណើរ៖
ទី១ឈ្មោះ សា រឿន ភេទស្រី អាយុ ៤៥ ឆ្នាំ ស្លាប់ (ប្រពន្ធ)
ទី២ឈ្មោះ ធី ចាន់ធាន ភេទប្រុស អាយុ ៦ឆ្នាំ ស្លាប់ (កូន)
ទី៣ឈ្មោះ ធី ចាន់ធា ភេទស្រី អាយុ ៣ ឆ្នាំ រងរបួសធ្ងន់ (កូន)។
ចំណែករថយន្ត បើកគេចបាត់ មិនស្គាល់អត្តសញ្ញាណទ្បើយ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅអធិការនគរបាលស្រុកពួក ដើម្បីរង់ចាំដោះស្រាយតាមនិតីវិធី។ ដោយទ្បែកសព បានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
មតិយោបល់