ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ១គ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតទៅបុកជាមួយរថយន្តហ្វត បណ្ដាលឲ្យមានមនុស្សរងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ១គ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតទៅបុករថយន្តហ្វត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងមានមនុស្សរងរបួសម្នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំង ឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយមិនត្រូវគ្នាក៏ធ្វើការស្ទូចយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ដោះស្រាយតាមនីតិវិធីបន្ត៕

មតិយោបល់