កំពង់ស្ពឺៈ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃសៅរ៍
៥រោច ខែបុស្សឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការ ជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង ក្រុងច្បារមន ឃាត់ខ្លួនជនល្មើស៥នាក់ ក្នុងករណីប្រព្រឹត្តបទល្មើសលួចដោយស្ថានទម្ងន់ទោស(ប្រើដាវគំរាមប្លន់យកម៉ូតូ)នៅផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៣៩-៤០ ភូមិត្បែស ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣៥នាទីយប់៕
ព័ត៌មានជាតិ
មតិយោបល់