ព័ត៌មានជាតិ

កំពុងលួចកាច់សោម៉ូតូ ម្ចាស់មកទាន់ឆក់បានខ្សែកមួយខ្សែទៀត ជិះរត់គេចតែមិនផុតពីដៃសមត្ថកិច្ច

តាកែវ: កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ៤៥នាទី មានករណីលួចមានស្ថានទម្ងន់ មួយកើតឡើង ត្រង់ចំណុចភូមិត្រពាំងពួន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

ជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ វ៉េន ដូរី ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរបើករថយន្ដ រស់នៅភូមិទួលចារ ឃុំសំរោង ស្រុសំរោង ខេត្តតាកែវ (ឃាត់ខ្លួន)។
២/ឈ្មោះ ផៃ ឆឹក ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន) ។
៣/ឈ្មោះ វៀច ស្រ៊ុន ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិក្រាំងប្រទាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ (រត់គេចខ្លួន)។
ជនរងគ្រោះឈ្មោះ ឆឹង ខន ភេទស្រី អាយុ ៦៤ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

សម្ភារ:បាត់បង់៖
-ម៉ូតូម៉ាក ហុងដាឌ្រី C125 ស៊េរីឆ្នាំ២០១៥
-ខ្សែកមាសមួយខ្សែ។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ ជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាច់កសោម៉ូតូជនរងគ្រោះ តែត្រូវម្ចាស់មកទាន់ក៏ប្រតាយប្រតប់គ្នាហើយឆក់បានខ្សែកមួយខ្សែទៀត រួចជិះម៉ូតូរត់គេចបាត់។ ភ្លាមនោះជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចធ្វើការល្បាតពួនចាប់ជនសង្ស័យបានចំនួន២នាក់ នៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច ធ្វើការសាកសួរព្រមទាំងកសាងសំណុំរឿង ដើម្បីស្រាវជ្រាវរកជនសង្ស័យដែលរត់គេចខ្លួន យកមកចាត់ការតាមច្បាប់៕

មតិយោបល់