ព័ត៌មានជាតិ

បុរស​ម្នាក់ជិះ​ម៉ូតូ​ដួលធ្លាក់​ចូល​ប្រឡាយ​ទឹក​ បណ្តាលឲ្យ​ស្លាប់បាត់បង់​នូវអាយុជីវិត ​

​កំពង់ស្ពឺ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​បើក​ម៉ូតូ​ដួល​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ បណ្តាល​ស្លាប់​ នៅ​យប់​ថ្ងៃ​សៅរ៍​ ១៤​កើត​ ខែ​ពិសាខ​ ឆ្នាំខាល​ ចត្វា​ស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ២២​និង​៣០​នាទី​ នៅ​ត្រង់​ចំណុច​លើ​ផ្លូវលំ​ភូមិ​កា​កាប​ ឃុំ​ក្សេមក្សាន្ត​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ បានឲ្យ​ដឹង​ថា​ មាន​ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ HONDA​ DREAM​ C​ 125​ ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ​កំពង់ឆ្នាំង​ 1A-7456​ បើកបរ​ដោយ​ឈ្មោះ​ រិ​ន​ សេរី​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំងរុន​ ឃុំ​ដំណាក់​រាំង​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​លុះ​បើកបរ​មក​ដល់​ចំណុច​ខាងលើ​ បាន​បើក​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ទឹក​ខាងត្បូង​ផ្លូវ​ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ។

​ចំពោះ​សព​ជន​រង​គ្រោះ​ និង​ម៉ូតូ​០១​គ្រឿង​ បាន​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

មតិយោបល់