ព័ត៌មានជាតិ

សាហាវណាស់! ឃាតកម្មប្ដីយកកន្សែងពោះគោរឹតកប្រពន្ធស្លាប់ រួចលេបថ្នាំសម្លាប់ខ្លួនតាមក្រោយ…

បាត់ដំបង: នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣៥នាទីយប់​ មានករណីឃាតកម្ម ប្ដីសម្លាប់ប្រពន្ធ រួចលេបថ្នាំសម្លាប់ខ្លួនតាមក្រោយ ហេតុការណ៍កើតឡើងក្នុងក្រុមទី១៨ ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះ(ប្រពន្ធ)ឈ្មោះ លាស់ សុខជា ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យ(ប្ដី)ឈ្មោះ លុយ សំណាង ភេទប្រុស អាយុ ៤០ឆ្នាំ ។

ដំណើររឿង៖ មុនពេលកើតហេតុមិនដឹងមានរឿងអ្វីកើតឡើង ស្រាប់តែប្ដីយកកន្សែងពោះគោរឹតកប្រពន្ធ បណ្តាលស្លាប់នៅនឹងកន្លែង រួចយកថ្នាំម៉ាក AMITTRIPPILINE CPE (ថ្នាំសរសៃប្រសាទ) លេបជាច្រើនគ្រាប់ បណ្តាលដេកលែងដឹងខ្លួន ត្រូវក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលបន្ត រហូតមកដល់ម៉ោង ១០និង៤៥នាទី ទើបជនសង្ស័យស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសព ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់