ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក បើកម៉ូតូបោលបុកដើមឈើ ស្លាប់៣នាក់យ៉ាងរន្ធត់

កំពង់ធំ: ករណី​គ្រោះ​ថ្នាក់ចរាចរណ៍​គួរឲ្យរន្ធត់​ ដោយ​យុវជន៣នាក់ជិះម៉ូតូឌុបគ្នាក្នុងស្ថានភាពស្រវឹងជោកជាំ បោលបុកដើមឈើពេញទំហឹង បណ្តាលឲ្យ​​ស្លាប់​នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦​​​ នៅចំនុចភូមិសូភី ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភព​ឲ្យដឹងថា ហេតុការណ៍ខាងលើនេះ កើត​​ឡើង​​ បន្ទាប់ពីពួកគេ​ផឹកស្រាស្រវឹងធ្លាក់ភ្នែក​ រួចជិះម៉ូតូសេ១២៥ ពាក់ស្លាខលេខកំពង់ធំ 1i 0100 ឌុបគ្នា ០៣នាក់ទៅបុគដើមឈើ បណ្តាល​ឲ្យយុវជន​ទាំង៣នាក់ស្លាប់​ភ្លាមៗនៅនឹងកន្លែង។

ប្រភព​បន្តថា សពជនរងគ្រោះ ទី១.ជាអ្នកបើក​ម៉ូតូ ឈ្មោះ សឿ សាំ ភេទប្រុសអាយុ១៩ឆ្នាំ ទី២.ឈ្មោះ ព្រុច ព្រំ អាយុ២០ឆ្នាំ និងទី៣.ឈ្មោះ ឃុយ ខៃ អាយុ២៤ឆ្នាំ អ្នកទាំង៣នាក់ រស់នៅភូមិសូភី ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។

បច្ចុប្បន្ន​ សពជនរងគ្រោះ​ទាំង​៣នាក់ ត្រូវ​បានប្រគល់ជូន​ក្រុមគ្រួសារយក​ទៅ​ធ្វើ​បុណ្យតាមប្រពៃណី៕

មតិយោបល់