ព័ត៌មានជាតិ

អាសូរម៉ែឪ កូនប្រុសអាយុទើប ៤ឆ្នាំ លង់ទឹកស្លាប់ ទាំងកំពុងពេញស្រទ្បាញ់

កណ្ដាល: កាលពីវេលាម៉ោង២ រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅកំពង់ទឹកទន្លេវត្តក្បាលកោះ មានករណីក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ គង់ ប៊ុណ្ណានិសិក្ក ភេទប្រុស អាយុ ៤ឆ្នាំ មានម្តាយឈ្មោះ ថន ណារី និងឪពុកឈ្មោះ គង់ សារ៉េត បច្ចុប្បន្នស្នាក់នៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មូលហេតុ៖ ជនរងគ្រោះ ចុះលេងទឹកទន្លេ ទើបបណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដង៕

មតិយោបល់