ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទលួចទូកនិងសម្ភារៈនេសាទរបស់អ្នកដទៃ

កោះកុងៈ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មានករណីចោរកម្មលួចទូកនិងម៉ាស៊ីននៅចំនុចពយថ្មស្ថិតនៅក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកំពង់ធំ ដែលជារបស់ឈ្មោះខា ប៉ុល ភេទប្រុស អាយុ២៣ឆ្នាំ (បាត់ទូកនិងម៉ាស៊ីន)និងឈ្មោះសោរុន ភេទប្រុស អាយុ៣៩ឆ្នាំភូ មិឃុំខាងលេី(បានបាត់ម៉ាស៊ីនទូក១គ្រឿង)។

ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មសស្រាវជ្រាវរហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក៏ឈានដល់ឃាត់ខ្លួនបានមុខសញ្ញាសង្ស័យឈ្មោះសម៉ោក(ហៅណាក់)ភេទប្រុសអាយុ២៧ឆ្នាំមុខរបរនេសាទ
ដកហូតវត្ថុតាង៖ទូក១និងម៉ាស៊ីន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងរៀបចំសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់