ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៧និង៣៥នាទីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីអត្តឃាតចងកសម្លាប់ខ្លួន ស្ថិតត្រង់ចំណុចអូរទីមួយ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ញឹម ជ្រូក ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំស្យា ស្រុកកណ្ដៀង មុខរបរចាំចម្ការឲ្យ និងស្នាក់នៅកន្លែងកើតហេតុខាងលើ ចងកដោយខ្សែកាវចងមាត់ការ៉ុង។
មូលហេតុ៖ មានវិបត្តិស្នេហា បើយោងតាមប្រភពពីអ្នករស់នៅជាមួយបានឲ្យដឹងថា ជនរងគ្រោះនិយាយទូរស័ព្ទជាមួយស្រី ។
ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់