ព័ត៌មានជាតិ

ក្មេងស្រីសិស្សសាលា អាយុ ៦ឆ្នាំម្នាក់ ត្រូវត្រាក់ទ័រក្រឡាប់កិនស្លាប់

ពោធិ៍សាត់: នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតក្នុងភូមិអូររំចេក ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អ្នកបើកបរត្រាក់ទ័រ ពណ៌ខៀវ អូសរ៉ឺម៉ក ឈ្មោះ យ៉ាន ដា ភេទប្រុស អាយុ ២១ឆ្នាំ ខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ(ត្រូវជាពូបង្កើត)។ ជនរងគ្រោះឈ្មោះ ហ៊ីម យូរី ភេទស្រី អាយុ ៦ឆ្នាំ មុខរបរសិស្ស។

មូលហេតុ៖ ត្រាក់ទ័របើកពីកើតទៅលិចបត់ស្ដាំ រ៉ឺម៉កសណ្ដោងពីក្រោយឡើងគល់ឈើក្រឡាប់កិនលើក្មេងស្រីនោះស្លាប់តែម្ដង។
និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះសួង ផល្លា អាយុ ៥៣ឆ្នាំ ភេទស្រីត្រូវជាម្ដាយបង្កើតអ្នកបើកបរ របួសស្រាល មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពេលកើតហេតុសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់