ព័ត៌មានជាតិ

លឿនពេកអកហ្សើបួងចង្កូតគេចជ្រុលឡើងខៀនទ្រូងផ្លូវបុកបង្គោលភ្លើងមួយដើមខ្ទាតចេញពីរណ្តៅ

ភ្នំពេញ: រថយន្តដឹកដីបើកលឿនអកហ្សើបួងចង្កូតគេចរថយន្តដឹកដែកជ្រុលឡើងខៀនទ្រូងផ្លូវបុកបង្គោលភ្លើងមួយដើមខ្ទាតចេញពីរណ្តៅ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី ៧ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតលើមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកហ៊ីណូពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ3E 9077។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តដឹកដីខាងលើបានបើកយ៉ាងលឿនតាមបណ្តោយមហាវិថីឈ្នះឈ្នះពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុបានអកហ្សើជាមួយរថយន្តដឹកដែកមួយគ្រឿងដែលកំពុងបត់ឆ្លងផ្លូវក៏បួងចង្កួតមកឆ្វេងដៃឡេីងខៀនទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លេីងខ្ទាតចេញពីរណ្តៅបង្កការខូចខាតទាំងបង្គោលភ្លើងមួយដើមនិងរថយន្តបង្ក។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ពិនិត្យកន្លែងកើតហេតុឃើញប៉ះពាល់សម្បត្តិរដ្ឋក៏រាយការណ៍ទៅជំនាញឲ្យយករថយន្តមកស្ទូចទៅរក្សាទុកនៅការិយាល័យរាជធានីរងចាំដោះស្រាយជាក្រោយ៕

 

មតិយោបល់