ព័ត៌មានជាតិ

មើលមុខអ្នករំលោភសេពសន្ធវៈទៅលើក្មេងស្រីមួយលើកជា២លើក ដោយការគំរាម… ចុងក្រោយចប់នៅឌឺទៀត

ព្រះសីហនុៈ សមត្ថកិច្ចនាំខ្លួនបុរសម្នាក់មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង តាមបណ្តឹងរបស់គ្រួសារក្មេងស្រីវយ័១៦ឆ្នាំ ដែលប្តឹងបុរសជនសង្សយ័ថាប្រើអំពើហឹង្សាមកលើកូនស្រីគាត់ បណ្តាលអោយមានស្នាមរបួស លើដងខ្លួន ។ បើទោះជានៅក្នុងបណ្តឹងដែលដាក់ប្តឹងទៅប៉ូលីសថាជាករណីប្រើហិង្សាយ៉ាងណាក្តី ប៉ុន្តែតាមប្រភពខ្លះថាករណីនេះក៍មានការចោទប្រកាន់បន្ថែមពីខាងគ្រួសារក្មេងស្រីរូបនោះ ទៅលើបុរសជនសង្សយ័ថាជាប់ពាក់ពន្ធ័នឹងការរំលោភសេពសន្ធវៈទៅលើក្មេងស្រីរូបនេះមួយលើកជា២លើក ដោយការគំរាមនិងមានប្រើអំពើហិង្សាផងដែរ។
ហេតុការណ៍នេះកើតឡើង កាលពី យប់ ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅ ចំណុច អូរ២ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ក្នុងនោះជនសង្ស័យដែលនគរបាលឃាត់ខ្លួន ឈ្មោះ សុភត្រា មុខរបរ លក់ដូរ ចំណែក ក្មេងស្រី ឈ្មោះ ច.ស.ន អាយុ ១៦ឆ្នាំ។
ទោះជាយ៉ាងនេះក្តី បើតាមលោកអធិការនគរបាលក្រុងព្រះសីហនុប្រាប់បណ្តាញផ្សព្វផ្សាយនៅថ្ងៃ៧ធ្នូ២០១៩ថា សំណុំរឿងនេះនគរបាលកំពុងស្រាវជ្រាវបន្តដើម្បីរកយុត្តិធម៍ជូនគូរភាគីថា តើក្មេងស្រីរងគ្រោះពិតជាត្រូវបាន បុរសជនសង្សយ័រំលោភពិតមែនឬជយ៉ាងណា៕

 

មតិយោបល់