ព័ត៌មានជាតិ

ជនសង្ស័យ ៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបរបាញ់សត្វព្រៃខុសច្បាប់

កំពង់ឆ្នាំង: នៅវេលាម៉ោង ៨ និង០០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ សមត្ថកិច្ច បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពីបទបរបាញ់សត្វព្រៃខុសច្បាប់។

ជនសង្ស័យខាងលើ៖ ទី១-ឈ្មោះ ហុក ពិសិដ្ឋ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ នេសាទ ២-ឈ្មោះ ហុក ផេង ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ នេសាទ ៣-ឈ្មោះ ហុក ឆេង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ នេសាទ ៤-ឈ្មោះ ទូច ស្រ៊ុន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរនេសាទ ៥-ឈ្មោះ ឡាយ ថន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ នេសាទ ៦-ឈ្មោះ កា បូលី ភេទប្រុស អាយុ 33 ឆ្នាំ មុខរបរ នេសាទ អ្នកទាំងអស់មានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ ។

វត្ថុតាងដកហូតមាន ៖សត្វទោងចំនួន ១៣០ ក្បាល បច្ចុប្បន្ន ត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្ត រីឯជនសង្ស័យ ធ្វើការអប់រំឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

មតិយោបល់