ព័ត៌មានជាតិ

ម្ចាស់បង្កាត់ភ្លើងស្ងោរក្បាលជ្រូក និងចម្អិនម្ហូបអាហារ រួចនាំគ្នាទៅសែនប្រេន បណ្ដាលឲ្យភ្លើងឆេះផ្ទះ

ព្រះវិហារ: នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង១៥នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១ខ្នង នៅចំណុចអូរចាក់ស្រាភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

ម្ចាស់ផ្ទះឈ្មោះ ជោ ថាន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ ឡាន់ លាន អាយុ ៤៥ឆ្នាំ មានកូនចំនួន០២នាក់ ស្រី០០នាក់ ។

ការខូចខាតរួមមាន៖
. ផ្ទះ១ខ្នង ទំហំ៤x៦ម៉ែត្រ សង់អំពីឈើ ក្រាលក្តារ ជញ្ជាំងបាំងក្តារ និងតសំយ៉ាបជុំវិញ៨x៨ម៉ែត្រ។
. ម៉ាស៊ីនកិនស្រូវចំនួន០១គ្រឿង ។
. ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង ។
. ម៉ាស៊ីនបូមទឹក ចំនួន០១គ្រឿង ។
. ម៉ាស៊ីនគោយន្ត ចំនួន០១គ្រឿង ។
. រណាយន្តចំនួន០៣គ្រឿង«តូចចំនួន០២គ្រឿង និងធំចំនួន០១គ្រឿង»។
. ទូរស័ព្ទដៃចំនួន០៣គ្រឿង ។
. ស្រូវចំនួន២៥បេ ។
. អង្ករចំនួន៥០ គីឡូក្រាម ។
. សៀវភៅស្នាក់នៅចំនួន០១ក្បាល ។
. សៀវភៅគ្រួសារចំនួន០១ក្បាល ។
. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២សន្លឹក និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងផ្ទះឆេះទាំងអស់ ។

មូលហេតុ៖ ម្ចាស់ផ្ទះបង្កាត់ភ្លើងស្ងោរក្បាលជ្រូក និងចម្អិនម្ហូបអាហារ រួចរាល់ពុំបានពន្លត់ភ្លើងចង្ក្រាន ហើយបាននាំគ្នាទៅសែនប្រេននៅចំណុចប្រាសាទប្រាំ ទាំងអស់គ្នា គ្មានអ្នកនៅចាំផ្ទះ បណ្តាលឲ្យភ្លើងឆាបឆេះផ្ទះតែម្តង៕

មតិយោបល់