ព័ត៌មានជាតិ

អាសូរណាស់! លោកអ៊ំចាស់ម្នាក់ដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកបណ្ដាលឲ្យស្លាប់

ភ្នំពេញ: នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកអ្នកថ្មើរជើង ស្ថិតតាមបណ្ដោយផ្លូវបេតុងប្រឡាយ ត្រង់ចំណុចក្រុមទី៧ ភូមិឡកបោរ សង្កាត់ស្វាយប៉ាក ។

ម៉ូតូបង្កម៉ាក ហុងដា ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចិន សៅប៊ុនហាក់ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង មុខរបរជាងម៉ូតូ មានមួកសុវត្តិភាព រងរបួសធ្ងន់ ព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។
ជនរងគ្រោះឈ្មោះ គឹម ដឹម ភេទប្រុស អាយុ ៦៥ឆ្នាំ (ថ្មើរជើង) មានទីលំនៅភូមិពោពារ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មុខរបរនៅផ្ទះ រងរបួសធ្ងន់ ស្លាប់ពេលដែលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ។

មូលហេតុ៖ បណ្ដាលមកពីម៉ូតូបើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុម៉ូតូបានបុកជនរងគ្រោះ ដែលដើរឆ្លងកាត់ផ្លូវពីកើតទៅលិច ដួលអូសរីឯភាគីទាំងសងខាងរងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់