ព័ត៌មានជាតិ

បង្ក្រាបល្បែងស៊ីសង (បៀរ) ខុសច្បាប់មួយករណី ឃាត់ខ្លួនមនុស្ស០៥នាក់ធ្វើការអប់រំ

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៥០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ) ០១ករណី ឃាត់អ្នកប្រព្រឹត្តល្បែងចំនួន ០៥នាក់ នៅចំណុចភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

មន្រ្តីនគរបាលស្រុកបាណន់ បានឲ្យដឹងថា អ្នកប្រព្រឹត្តចំនួន ០៥នាក់៖
១-ឈ្មោះ ម៉ាង សុជាតា ហៅ ច្រិប ភេទស្រី អាយុ៤០ឆ្នាំ ។
២-ឈ្មោះហ៊ិន សំបូរ ភេទស្រី អាយុ៤២ឆ្នាំ ។
៣-ឈ្មោះ មី វឿន ភេទប្រុស អាយុ៤៨ឆ្នាំ ។
៤-ឈ្មោះ ពេញ សុភាព ភេទស្រី អាយុ៥៩ឆ្នាំ ។
៥-ឈ្មោះ សន សើន ភេទស្រី អាយុ៥៦ឆ្នាំ ។
អ្នកទាំង០៥នាក់ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន៖
-សន្លឹកបៀរចំនួន ០១ហ៊ូរ
-កម្រាលក្រាលសម្រាលលេងល្បែង ០១ផ្ទាំង
-ប្រាក់ខ្មែរចំនួន ៣១០០០រៀល (បីម៉ឺនមួយពាន់រៀល)
-ម៉ូតូ ០១គ្រឿង ។

បច្ចុប្បន្ន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ និងធ្វើការណែនាំច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៃវិធានការណែនាំរបស់ក្រសួងសុខាភិបាល រួចឲ្យក្រុមគ្រួសារផ្តិតមេដៃ ធានាយកទៅអប់រំបន្តនៅសហគមន៍បន្តទៀត ៕

មតិយោបល់