ព័ត៌មានជាតិ

ព្រោះតែឥទ្ធិពលថ្នាំញៀន! យុវជន៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់មានស្ថានទំងន់ទោស នៅស្រុកបាទី

តាកែវៈ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យរួមមាន៖
១/ឈ្មោះ វ៉េង ផានុ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិពូនភ្នំ ឃុំត្របាំងសាប ស្រុកបាទី។
២/ឈ្មោះ ផាន ផាលេខ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ។
៣/ឈ្មោះ ឌឹម ឆៃ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិតាំងឬស្សី ឃុំពត់សរ ស្រុកបាទី ។
៤/ឈ្មោះ រិន ភារ័ត្ន កំពុងរត់គេចខ្លួន (ជនសង្ស័យទាំង ៤នាក់ជាមុខសញ្ញាឆក់សកម្ម) ព្រមទាំងដកហូតម៉ូតូចំនួន ០២គ្រឿង ដែលជិះធ្វើសកម្មភាព ទូរស័ព្ទ០២គ្រឿង និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាកាចាត់ការតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់