ព័ត៌មានជាតិ

សពយុវតីដែលលោតទឹកសម្លាប់ខ្លួនថ្ងៃមុននោះ ត្រូវបានគេឃើញហើយ…

ភ្នំពេញៈ នៅយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីប្រទះឃើញសពក្មេងស្រីដែលបានលោតទឹកសម្លាប់ខ្លួន ដោយសង្ស័យជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ កន្លងទៅស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អ៊ុន វិច្ឆិកា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

បញ្ជាក់៖ មុនពេលកើតហេតុអ្នកបើករថយន្ដម្នាក់បាន ឃើញជនរងគ្រោះជិះកង់ពណ៌ក្រហមឡើងលើស្ពាន រួចដោះអាវរងា និងស្បែកជើងក្បែរកង់ ហើយឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោម ភ្លាមៗនោះអ្នកបើករថយន្ដរាយការណ៍ជូនសមត្ថកិច្ចគោលស្ពានឡើងដល់កន្លែងកើតហេតុតែម្ដង ។
យោងតាមសាច់ញាតិក្មេងស្រីរងគ្រោះបានប្រាប់ថា នៅវេលាកើតហេតុខាងលើមានទូរស័ព្ទ ទៅប្រាប់គាត់ថា ប្រទះឃើញក្មេងស្រីម្នាក់ជិះកង់មកលោតទឹកនៅចំណុចលើស្ពានព្រែកសំរោង ពួកគាត់ក៏មកដល់កន្លែងកើតហេតុឃើញស្បែកជើងមួយគូ អាវរងាពណ៌ខ្មៅមួយ និងកង់ពណ៌ក្រហមមួយ បន្សល់ទុកនៅលើស្ពាន ប៉ុន្ដែមិនឃើញជនរងគ្រោះនោះទេ មិនដឹងថា លោតទឹក ឬក៏បាត់ទៅណាទេ។

ក្រោយពេលប្រទះឃើញសពត្រូវបានស្រង់ឡើងគោក ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់