ព័ត៌មានជាតិ

Updated៖ មិនទាន់ភ្លឺផង! សមត្ថកិច្ចខណ្ឌច្បារអំពៅផ្អើលរត់ជាន់ជើងគ្នា ករណីអគ្គិភ័យឆេះ IMPERIAL KTV

ភ្នំពេញ: នៅវេលាម៉ោង ៤និង៥០នាទីទៀបភ្លឺថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ មានអគ្គិភ័យឆាបឆេះ IMPERIAL KTV ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ ប៊ុន សេង ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេការ ។

ករណីនេះ អគារខារ៉ាអូខេឆេះខូចខាតបន្ទប់ទំហំ ០៥មx០៨ម និងសម្ភារ:មួយចំនួននៅក្នុងបន្ទប់ខារ៉ាអូខេ មិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

ហេតុការណ៍នោះរថយន្តការិ.អគ្គិភ័យចំនួន ៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨ឡាន ស្មើនឹង ៣២ម៉ែត្រគូប។
រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។
រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ស្មើនឹង១២ម៉ែត្រគូប។
រថយន្តជំនួយបុរីប៉េងហួតចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡានស្មើនឹង៦គូប។
រថយន្តជំនួយសាលាខណ្ឌច្បារអំពៅចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។
ចេញអន្តរាគមន៍ពន្លត់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៥និង៣០នាទីថ្ងៃខែដដែល៕

មតិយោបល់