ព័ត៌មានជាតិ

សង្ស័យអ្នកបើកបរស្រវឹង! រថយន្ត ២គ្រឿងបុកគ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿង បុកគ្នាត្រង់ចំណុចប៉ុស្តិ៍២៤ ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BD-1027 សង្ស័យអ្នកបើកបរស្រវឹង។
រថយន្តម៉ាក ម៉ីតស៊ុយម៉ិតស៊ីប៉ាសេរ៉ូ ពាក់ស្លាកលេខ ONG 200 2-446 ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តបង្ក ធ្វើដំណើរពីលិចទៅកើត ឆ្លងមកផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្រាប់តែជ្រុលទៅបុករថយន្តមួយគ្រឿង បើកបរដោយនារីម្នាក់តាមបណ្តោយផ្លូវភ្នំពេញហាណូយ ពីត្បូងទៅជើងបញ្ឆិតកាងខាងមុខរងការខូចខាតយ៉ាងដំណំ ហើយរេចង្កូតទៅអែប នឹងចិញ្ចើមផ្លូវទៅមុខលែងរួច។

បញ្ជាក់៖ ហេតុការណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់