កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលស្រុកសំរោងទង បានសហកាជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបង្រ្កាប ក្រុមចោរប្លន់មួយក្រុម ដែលបក្ខពួកចំនួន ៨នាក់ ក្នុងនោះមានស្រីចំនួន ០២នាក់ ភ្លាមៗកម្លាំងបានដកហូតបានម៉ូតូ ០៦គ្រឿង និងសម្ភារះមួយចំនួនដែលបម្រើឲ្យក្នុងការប្រព្រឹត្តបទល្មើស ។
បញ្ជាក់៖ លោក ឃុត សុផល អធិការស្រុកសំរោងទង បានឲ្យដឹងថា ជាញឹកញាប់ក្រុមនេះតែងធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិលេខ៤ នឹងផ្លូវលំមួយចំនួនទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ភាពសាហាវរបស់ក្រុមនេះភាគច្រើនតែងកាប់ជនរងគ្រោះ ដើម្បីប្លន់ ករណីបង្ក្រាបក្រុមចោរធ្វើឡើងនៅផ្ទះជួល ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕
មតិយោបល់