ព័ត៌មានជាតិ

ករណីអគ្គិភ័យលេបត្របាក់ស្រូវស្រែប្រមាណ ៧ហិកតា នៅស្រុកពញាក្រែក

ត្បូងឃ្មុំៈ នៅថ្ងែទី០៨ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងកម្លាំងប្រជាការពារ រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋាន បានសហការជួយពន្លត់អគ្គិភយ័ឆាបឆេះស្រូវស្រែប្រជាពលរដ្ឋ នៅចំណុចភូមិដកពរ និងភូមិជើងអង ឃុំកណ្តោលជ្រុំ ដោយគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងមិនឆេះរាលដាលបន្តទៀត។

បញ្ជាក់៖ ក្នុងនោះការខូចខាតស្រូវស្រែមានចំនួនប្រមាណ ៧ហិកតា៕

មតិយោបល់