ព័ត៌មានជាតិ

ខេត្តកណ្តាល សមត្ថកិច្ចចាប់ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនស្ទើរាល់ថ្ងៃ

កណ្តាល: ប្រជាពលរដ្ឋបានសង្កេតឃើញថា សមត្ថកិច្ចនគរបាលខេត្ត កណ្តាល ចាប់បានជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនស្ទើតែរាល់ថ្ងៃ ដែលទាំងនេះបានបង្ហាញថា បញ្ហាគ្រឿងញៀន កំពុងអុកឡុកទាំងក្នុងរាជធានី និងតាមខេត្តជនបទ។

ពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះដែរ កាលពីថ្ងៃទី២៨ ខែសីហា វេលាម៉ោង ០៣ និង១០នាទីរសៀល នៅចំណុច ភូមិព្រៃពួចឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ពោលគឺនៅផ្ទះជនសង្ស័យតែម្តង សមត្ថកិច្ច បានចាប់ជនសង្ស័យ ០៤នាក់ ដែលទី១.ឈ្មោះ បូ វិបុល ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិប្របវត្តឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរ), ទី២.ឈ្មោះហង្ស សុខនៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃពួចឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្ដាល(អ្នកផ្ដល់ទីតាំង) , ៣.ឈ្មោះស៊ុក សាន់វីរ៉ាណាន់ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សនៅភូមិព្រៃក្រាយ ឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្ដាល ជាអ្នកប្រើប្រាស់ និងទី៤.ឈ្មោះ ហែម សុធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបមិនពិត(ជាអ្នកប្រើប្រាស់) នៅភូមិព្រៃពួចឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ចាប់បាន ទី១-ថ្នាំម្សៅពណ៌សរថ្លាសង្ស័យថាសារធាតុញៀន (០១កញ្ចប់តូច)ម៉ាទឹកកក, ២.ចានថ្មដាក់ទឹក០១ចង្ក្រានហ្គាសចំរ៉ាញ់០១, លុយខ្មែរ ៨.៣០០រៀល និង ដាវសាំម៉ូរ៉ៃ ០១, កាំបិតតាំងតោ០១ និងថង់សម្រាប់វេចខ្ចប់ឧបករណ៍ប្រើប្រាស់មួយចំនួន។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើកម្លាំងអធិការនគរបាលស្រុក ផ្នែកជំនាញបានទទួលព័ត៌មានថាមានមុខសញ្ញាកំពុងតែជួញដូរថ្នាំញៀននៅចំណុចខាងលើ កម្លាំងសមត្ថកិច្ច បានចុះទៅធ្វើការឃាត់ខ្លួនមុខសញ្ញាបាន០២នាក់ និងឧបករណ៍ថង់សម្រាប់វេចខ្ចប់មួយចំនួន ។ ជនល្មើស ឆ្លើយថាថ្នាំញៀនដែលខ្លួនប្រើបាស់គឺទៅទិញមកពីភូមិប្រប វត្តឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បច្ចុប្បន្នជនល្មើសត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕

photo_2016-08-28_20-57-19

photo_2016-08-28_20-57-16

photo_2016-08-28_20-57-13

photo_2016-08-28_20-57-10

photo_2016-08-28_20-57-06

photo_2016-08-28_20-57-03

photo_2016-08-28_20-56-59

មតិយោបល់