ព័ត៌មានជាតិ

អ្វី​ជា​បុណ្យ​តារា​?

​បុណ្យ​តា​ណា​បា​តា ឬ បុណ្យ​តារា (Tanabata festival or Star festival) បាន​មានកំណើត​ជាង ២០០០​ឆ្នាំកន្លងមក តាម​ការនិទាន​ចិន​បុរាណ ដែល​ហៅថា Kikkoden​។​បុណ្យ​នេះ​កើត​ដោយសារ​ទណ្ឌកម្ម​កា​ងារ​(乞巧節; qǐ qiǎo jié)​ដែល​ក្លាយ​មកពី​បុណ្យ អូ​បន​(O-bon) ក្នុង​សម័យកាល អ៊ីដូ​(Edo) ។ ស្រីៗ​ប៉ាក់​ក្ដី​ប្រាថ្នា​របស់គេ ចំណែក​ប្រុស​គេ​សរសេរ​ដោយ​ដៃ​ដាក់​ក្នុង​ក្រដាស​ប្រាថ្នា​របស់គេ ។ មក​ដល់​សម័យ​ឥឡូវ​គេ​ប្រើ​ទឹកខ្មៅ​ជំនួស​វិញ ។​

​ទាក់ទិន​នឹង​ពិធីបុណ្យ​នេះ​ដែរ គឺ​ជំ​ព​ក់វ័គ​វិ​ននឹង​ទិ​ទានមួយ ដែល​រៀបរាប់​ដូចតទៅ​នេះ ៖​កាលនោះ​មាន ម្ចាស់​ក្សត្រី​តំបាញ​(織姫)​មួយអង្គ​ឈ្មោះ អូ​រី​ហ៊ី​មេ (Orihime) ជា​បុត្រី​របស់​ស្តេច​វេហាស៍ (Sky King, 天工) ឈ្មោះ​តេន​គូ​(Tenkou) ។ ម្ចាស់​ក្ស​ត្រី​នេះ​ចេះ​ត្បាញ សំលៀក​បំពាក់​បាន​ល្អឥតខ្ចោះ នៅ​វិមាន​មួយ ក្បែរមាត់ច្រាំង​ត្រើយ​ខាងកើត នៃ​ទន្លេ​ថា​ន​សួគ៌​(River of Heaven) ឈ្មោះ​អា​ម៉ាណូ​កាវ៉ា (Amanogawa, 天の川)​។ ឪពុក​របស់​នាង​ពេញចិត្ត​សំលៀក​បំពាក់ ដែល​នាង​បាន​ត្បាញ ហើយ​ដែល​នាង​បាន ខិតខំ​ធ្វើការ​ខ្លាំងក្លា ជា​រៀងរាល់ថ្ងៃ ដើម្បី​ត្បាញ​សំលៀក​បំពាក់​ទាំងនោះ​។ ទោះបី​ដូច្នោះ​, នាង​បាន​ធ្លាក់ខ្លួន​ព្រួយ ដោយសារ​ការងារ​មមា​រ​ញឹក មិន​អាច​អោយ​នាង​បាន​ជួប ឬ ស្រឡាញ់​នរណាម្នាក់ បាន​។ ដឹង​ដូច្នោះ ក៏​តេន​គូ ជា​ឪពុក​បាន​រៀបចំ​អោយ​នាង បាន​ជួប​ជាមួយ​ព្រះអង្គម្ចាស់​គង្វាលគោ (Cow Herder Prince, 彦星) ម្នាក់​ឈ្មោះ​ហ៊ី​កូបូ​ស៊ី (Hikoboshi) ដែល​បាន​រស់នៅ​និង​បាន​ធ្វើការ នៅ​ត្រើយ​ខាងលិច​នៃ​ទន្លេ​អា​ម៉ាណូ​កាវ៉ា​។ កាលបើ​អ្នក​ទាំង​ពីរ​បាន​ជួបគ្នា​, ក៏​បាក់ចិត្ត​ស្រឡាញ់​គ្នា​ដូច​រន្ទះ មួយ​រំពេច ហើយ​មិនយូរប៉ុន្មាន ក៍​បាន​រៀបការ​នឹង​គ្នា​។ បាន​នៅ​ក្បែរ គ្នា​កាលណា អូ​រី​ហ៊ី​មេ​លែង​នឹកឃើញ ត្បាញ​សំលៀកបំពាក់ សំរាប់​វិមាន​របស់​តេន​គូ​ជា​ឪពុក រីឯ​ហ៊ី​កូបូ​ស៊ី​ឯណោះ​វិញក៏ លែង​ខ្វល់​គោ​ទាំង​ប៉ុន្មាន​របស់ខ្លួន បណ្តោយ​អោយ​ដើរ ពាសវាល​ពាសកាល តាម​ទន្លេ​ថា​ន​សួគ៌​នោះ​។ ដោយ​ខ្ញាល់​ខ្លាំងពេក តេន​គូ​ជា​ឪពុក​បាន បំបែក​គូ​ស្នេហា​ទាំងពីរ​អោយ ម្នាក់ៗ​នៅ​ត្រើយម្ខាងៗ​នៃ ទន្លេ​អា​ម៉ាណូ​កាវ៉ា និង​បាន​ហាម​គេ​ទាំងពីរ ជួប​គ្នា​ទៀត​។ អូ​រី​ហ៊ី​មេ​បាន​កើតទុក្ខ​ស្នេហា ដោយ​បាត់​ស្វាមី​របស់​នាង​, បាន​សុំ​ឪពុក អោយ​គេ​ទាំង​ពីរ បាន​ជួបគ្នា​ឡើងវិញ​។ តេន​គូ​ទប់ចិត្ត​មិន​រួច ជាមួយនឹង​ទឹកភ្នែក​បុត្រី​, បាន​អនុញ្ញាតិ​អោយ គូស្នេហ៍​ជួបគ្នា​នៅ​ថ្ងៃ​ទី ៧ នៃ​ខែ​ទី​៧ បើសិនជា អូ​រី​ហ៊ី​មេ​បាន​ព្យាយាម​ធ្វើការ និង​បាន​បំពេញការងារ តំបាញ​រួចរាល់​។ លើកដំបូង​គូស្នេហ៍​បាន​ព្យាយាម ធ្វើ​យ៉ាងណា​ក៏ មិន​អាច​ជួប​គ្នា​បាន ដោយ​អ្នក​ទាំង​ពីរ​បាន​យល់ ថា​មិន​មាន​វិធី​អាច ឆ្លងកាត់​ទន្លេ​ព្រោះ មិន​បាន​មាន​ស្ពាន​។ អូ​រី​ហ៊ី​មេ​បាន​យំ យ៉ាង​សន្ធឹកសន្ធាប់ ហើយក៏​មាន​ហ្វូងបក្សី​ដ៏​ធំ​មួយ (Kasasagi, カササギ,鵲) បានមក ព្រមទាំង​បាន​សន្យាថា នឹង​ត្រដាង ស្លាប របស់​ពួកគេ​ធ្វើជា ស្ពាន​មួយ អោយ​នាង​អាច​ឆ្លងកាត់​ទន្លេ​។ បើ​មាន​ភ្លៀង បក្សី​ទាំងនោះ​មិន​អាច​មក​បាន រីឯ​គូស្នេហ៍​ត្រូវ​រង់ចាំ ដល់​ឆ្នាំ​បន្ទាប់ ទើប​ជួប​គ្នា​បាន ។​

​ចំណែក​ពួក​ជនជាតិ​ជប៉ុន​បាន​ប្រារព្ធ​ពិធី​នេះ ដោយ​សរសេរ​ក្ដី​ប្រាថ្នា​របស់​គេ​នៅលើ​ក្រដាស​(短冊, តាន​សា​គុ​?) ខ្លះ​មាន​សរសេរ​ជា​បែប​កំណាព្យ​ទៅតាម​ការយល់ឃើញ​របស់គេ រួច​គេ​យក​ទៅ​ចង់​នៅ​នឹង​មែក​ឫស្សី ឬ​ក៏​យក​ទៅ​តុបតែង​តាម​ចំណូលចិត្ត​របស់​ពួកគេ ។ បន្ទាប់ពី​ចប់​កម្មវិធី គេ​ក៏​យក​គ្រឿង​ដែល​គេ​តុបតែង​ជាមួយ​ក្រដាស​ប្រថ្នា​របស់គេ ទៅ​បណ្ដែត​ក្នុង​ទឹក ឬ​ដុតចោល ដែល​អាច​ធ្វើឡើង​ក្នុង​ពាក់កណ្ដាល​អាធ្រា​ត្រ ឬ​នៅ​ព្រឹក​ស្អែក ។ ការ​ប្រារព្ធ​ពិធីបុណ្យ​នេះ គេ​ធ្វើ​ទៅ​តាម​ទំនៀមទម្លាប់​របស់​ស្រុកភូមិ​គេ​នី​មួយៗ៕
https://i1272.photobucket.com/albums/y389/domneng/5158_01_zps6d8e4160.jpg
https://i1272.photobucket.com/albums/y389/domneng/Tanabata_festival_wikimwdia-commons_zps5cb86a11.jpg

មតិយោបល់