ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ៤និង០០នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តម៉ាក កូរ៉ូឡា ពាក់ស្លាកលេខ 1AQ-3750 សង្ស័យជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បច្ចុប្បន្នមានមុខងារជា ជំនួយការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ គ្រាន់តែបើកបរតាមដងផ្លូវមើលគ្នាបន្តិចបន្តួចសោះ ចុះចេញពីរថយន្តវ៉ៃអ្នករត់ Pass App បង្ករបួសស្នាម ហើយព្យាយាមបើករថយន្តរត់គេច ត្រូវប្រជាពលរដ្ឋដេញតាមឃាត់រហូតដល់ស្ពានដែកចំការដូង ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការសាកសួរ សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយជូនពេលក្រោយ៕
ព័ត៌មានជាតិ
មតិយោបល់