ព័ត៌មានជាតិ

ប្រធានាធិបតីលីទុយអានី៖ បើមិនអាចបញ្ឈប់សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន, ជម្លោះសកលអាចនឹងផ្ទុះឡើង

(វីលនីញូស)៖ ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda នៅថ្ងៃចន្ទនេះបានព្រមានថាបរាជ័យក្នុងការបញ្ឈប់ប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាទង្វើឈ្លានពាន អាចនឹងបង្កទៅជាជម្លោះសកល។

ការព្រមានរបស់លោក Gitanas Nauseda ធ្វើឡើងនៅក្នុងសនិ្នសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានបំពេញទស្សនកិច្ចនៅលីទុយអានី។ លោក Nauseda បានបញ្ជាក់ដូច្នេះថា «មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនបញ្ឈប់សកម្មភាព
នៅអ៊ុយក្រែនឡើយ…ដូច្នេះពិភពលោកមានកាតព្វកិច្ចជួយប្រជាជនអ៊ុយក្រែន តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន»។

ដោយឡែក ក្រោយបញ្ចប់ទស្សនកិច្ចនៅលីទុយអានី, លោក Blinken នឹងបន្ត ដំណើរទៅកាន់ប្រទេសឡេតូនីនៅថ្ងៃចន្ទនេះ និងអេស្ដូនី នៅថ្ងៃអង្គារស្អែកនេះ៕

ប្រភព៖ Reuters

មតិយោបល់