អតីតកីឡាករបាល់បោះដ៏ល្បីល្បាញរបស់អាមេរិកលោក Dennis Rodman នឹងហោះទៅកាន់កូរ៉េខាងជើងសារជាថ្មីសម្រាប់រយៈពេល 5 ថ្ងៃនៃដំណើរទស្សនៈកិច្ចជាលើកទី 3 ដែលវាក៏នឹងមានការហ្វឹកហាត់ជាមួយនឹងក្រុមកីឡាករជម្រើសជាតិកូរ៉េលើប្រភេទកីឡាករបាល់បោះនេះដែរ។
លោក Rodman ធ្លាប់បានពណ៍នាម្តងរួចមកហើយថាការធ្វើទស្សនៈកិច្ចរបស់លោករាល់លើកគឺក្នុងនាមជាទូតខាងកីឡាប៉ុណ្ណោះហើយលោកមិនមែនមកទស្សនកិច្ចដែលតំណាងឲ្យប្រទេសអាមេរិកនោះដែរ។លោកក៏ធ្លាប់បាននិយាយផងដែរថាមេដឹកនាំកូរ៉េខាងជើងនិងលោកជាមិត្តភ័ក្តយ៉ាងជិតស្និទ្ធិនឹងគ្នាផង។
ការធ្វើទស្សនកិច្ចនេះបានធ្វើឡើងនៅក្រោយរយពេលតែមួយសប្តាហ៍នៃការកាត់ទោសប្រហារជីវិតឪពុកមារបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនដែលត្រូវបានគេចោទថាបានរៀបចំគម្រោងធ្វើរដ្ឋប្រហារមេដឹកនាំរូបនេះ។អ្នកវិភាគបានបង្ហាញថាការដាក់ទោសប្រហារជីវិតរបស់ឪពុកមាខ្លួនរបស់មេដឹកនាំរូបនេះចាប់តាំងតែពីលោកគឺមជុងអ៊ីលស្លាប់បានពីរឆ្នាំហើយនោះបានធ្វើឲ្យមានការអង្រួនយ៉ាងខ្លាំងនៃស្ថានភាពនយោបាយក្នុងស្រុក៕
មតិយោបល់