ព័ត៌មានជាតិ

បបួលគ្នាទៅហូបអី នៅហាងបងធម៌ បែរជាកើតហិង្សា ចូលប៉ុស្តិ៍ទៅវិញ

កណ្តាលៈ ករណីហិង្សាដោយចេតនាមួយកើតឡើងកាលពី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៥និង២៥ នាទី ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះ០១ នាក់
ឈ្មោះ ឡុង ពន្លឺ ភេទ ប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យ០៣ នាក់ ៖
១.ឈ្មោះ បាន រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
២.ឈ្មោះ រ៉ន ប្រុសណុច ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៣.ឈ្មោះទេស ច័ន្ទម៉ានិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
-ដាវកែច្នៃផ្លែដែកដងដែកប្រវែង០,៦៤ ម៉ែត្រ ។

តាមប្រភពព័ត៌មាននៅថ្ងៃកើតហេតុជនរងគ្រោះ និងមិត្តភក្កិបីនាក់ បានបបួលគ្នាទៅហូបអី នៅហាងបងធម៌ ស្ថិតនៅ ភូមិស្ដៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ពេលជនរងគ្រោះកំពុងអង្គុយ ហូបអីប្រហែល ២០ នាទី បានដើរ
ទៅបត់ជើងតូច ពេលដើរទៅបានឃើញនារីម្នាក់អង្គុយតុផ្សេងហើយក៏បានមើលនារីម្នាក់នោះស្រាប់តែជនសង្ស័យនិងបក្ខពួកបានស្រែកថាឯងមើលអី ហើយពេលនោះជនរង
គ្រោះ បានឆ្លើយតបថាខ្ញុំមើលមិត្តភក្កិខ្ញុំទេ ក៏ត្រឡប់ទៅតុ
របស់ខ្លួនវិញ ហើយប្រហែល២៥ នាទីជនរងគ្រោះនិងមិត្តភក្តិរបានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ហើយជនរងគ្រោះបានជិះម៉ូតូមកផ្ទះបងប្រុសជីដូនមួយនៅភូមិខ្សុំ ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល ភ្លាមនោះជនសង្ស័យនិងបក្ខពួក បានជិះម៉ូតូដេញតាមវាយ ជនរងគ្រោះរហូតមកដល់ផ្ទះបងប្រុសជីដូនមួយ ប៉ុន្តែជនរងគ្រោះបានរត់ឡើងលើផ្ទះ សង្ស័យ និងបក្ខពួកបានវាយម៉ូតូរបស់ជនរងគ្រោះតែម្តង ។
ក្រោយមកនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៩ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ក្រោយពីទទួលពាក្យបណ្ដឹងរួច ប៉ុស្តិ៍បន្ទាយដែកបានសហការ ជាមួយកម្លាំង ព្រហ្មទណ្ឌស្រុកកៀនស្វាយ ចុះស្រាវជ្រាវ ហើយបានឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ ដែលរៀបរាប់ខាងលើ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់