ព័ត៌មានជាតិ

សង្ស័យម្ចាស់ស្រវឹង! រថយន្តកូរ៉ឡា បើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រទ្បាប់ផ្ងារជើង របួសមនុស្សម្នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខបុរីញ៉ូថោន លើមហាវិថីសហព័ន្ធរ៉ុស្សី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខូចខាត ចំណែកអ្នកបើកបររបួស។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញ បុរសស្គាល់អត្តសញ្ញាណម្នាក់ វ័យជាង ៣០ឆ្នាំ ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាកកូរ៉ឡា ពណ៌ស ពាក់ស្លាកលេ ខភ្នំពេញ 1AO-5185 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្សី ក្នុងល្បឿនលឿនគួរសម។

លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានព្យាយាមបើកវ៉ា រថយន្តនៅខាងមុខ ក៏ជ្រុលទៅបុកនឹងក្បាលព្រួញពុះចែកទ្រូវផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ខ្ទេចផ្នែកខាងមុខទាំងស្រុង រីឯក្បាលព្រួញខ្ទាតចេញពីទីតាំងដើម រីឯអ្នកបើកបររបួស (បែកក្បាល)។
ភ្លាមៗនោះ ជនរងគ្រោះ ត្រូវគេឃើញមានបងប្អូន មកយកទៅពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ រួចទាក់ទងទៅជំនាញ ចុះវាស់វែង និងស្ទួចយករថយន្តបង្ក បញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃ ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតីវិធី៕

មតិយោបល់