ព័ត៌មានជាតិ

ឆេះផ្ទះអស់៣ខ្នងស្ថិតនៅចំណុច ភូមិ ដំដែកផ្សារ

សៀមរាប: ករណីអគ្គិភ័យមួយបានឆាបឆេះកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទី រលត់ទៅវិញម៉ោង ១និង៣០នាទី ខូចខាតផ្ទះអស់ចំនួន ៣ ផ្ទះ ស្ថិតនៅចំណុច ភូមិ ដំដែកផ្សារ ឃុំ ដំដែក ស្រុក សូត្រ និគម ខេត្ត សៀមរាប ម្ចាស់ផ្ទះឈ្មោះ ឃួន សោភ័ណ្ឌ ភេទស្រី អាយុ ៧១ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
បណ្តាលឲ្យរងការខូចខាត:
– ឆេះផ្ទះមួយខ្នងទាំងស្រុង ទំហំ៥ម៉ែតx ៧ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្តារ
– ម៉ាស៊ីនដេរខោអាវ ១ គ្រឿង
– ទូរទស្សន៍ ១ គ្រឿង
– កន្ទេលចានឆ្នាំងមុងភួយ និងគ្រែមួយ ។
+ ម្ចាស់ផ្ទះទី២: ឈ្មោះ មោង ស្រីនាង ភេទ ស្រី អាយុ ៤០ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
+ បណ្តាលឲ្យរងការខូចខាត:
– ឆេះផ្ទះ ១ ខ្នង ទំហំ៥ម៉ែត្រx ១០ម៉ែត្រ ក្រាលក្តារ ដំបូលប្រក់សង្កសី ជញ្ជាំងក្តារ(ជញ្ជាំងក្តារមួយចំហៀង)
– ទូរកញ្ចក់ដាក់ខោអាវ ១ គ្រឿង
– ខោអាវ និងសម្ភារ:ប្រើប្រាស់មួយចំនួន ។
+ ម្ចាស់ផ្ទះទី៣: ឈ្មោះ ពៀវ ណុល ភេទ ប្រុស អាយុ ៧១ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
+ បណ្តាលឲ្យរងការខូចខាត:
– ឆេះផ្ទះទំហំ ១២ម៉ែត្រx១៥ម៉ែត្រ ឈើលើថ្មក្រោម ជញ្ជាំងថ្ម(ឆេះអស់ជញ្ជាំងថ្មមួយចំហៀង)
– សម្ភារះប្រើប្រាស់មួយចំនួនទៀតទាំងស្រុង។
+ អន្តរាគមន៍ពន្លត់:
– ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកសូទ្រនិគមចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ។
+ មូលហេតុ: ផ្ទុះសេខ្សែភ្លើង ៕

 

មតិយោបល់