ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ ក្រោយត្រូវរថយន្ត១គ្រឿងបុកហើយរត់គេចបាត់ស្រមោល

ព្រះសីហនុ: នៅវេលាម៉ោង ៧ និង ១០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រលេខ ១២៦-១២៧ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង ស្ថិតភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ទិសដៅភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7024 បើកបរដោយឈ្មោះ ផុន ភ័ណ្ឌ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកំពងសីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់