ព័ត៌មានជាតិ

ប្រុស្រីពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយរកឃើញ…

ភ្នំពេញ: ឃាត់ខ្លួនជនសង្ស័យប្រុស្រី០២នាក់ កាលពីវេលាម៉ោង ១១និង៣០យប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចសំណង់មិនរៀបរយ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យប្រុសស្រី ២នាក់នេះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ឃាត់ខ្លួន និងដកហូតវត្ថុតាង ក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១០កញ្ចប់តូច។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ត្រូវនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់